ថ្មី
CTEK CS ONE (ធានាជូនរយៈពេល​ ៥ឆ្នាំ, ផលិតផលពីប្រទេសស៊ុយអែត)

ឧបករណ៍សាកអាគុយឆ្លាតវៃ សាកអាគុយបានយ៉ាងងាយជាងគេ ប្រើបានគ្រប់អាគុយ 12V

$399

CS ONE ជាឧបករណ៍សាកអាគុយឆ្លាតវៃបំផុត បច្ចេកវិទ្យាចុងក្រោយគេបង្អស់របស់ CTEK ។ វាបានរចនាយ៉ាងសាមញ្ញបំផុត គ្មានប៊ូតុងចុច ឬជម្រើសអ្វីនោះឡើង ព្រោះមុខងារសាក និងដំណើរការដោយស្វ័យប្រវត្តិដោយបច្ចេកវិទ្យា APTO™។ អាចប្រើប្រាស់ជាមួយគ្រប់ប្រភេទអាគុយ 12V ទាំងអស់។

លើសពីនេះ អ្នកប្រើប្រាស់អាចពិនិត្យតាមដានដំណើរការសាកអាគុយ និងប្តូរម៉ូដសាក​តាមរយៈ​ CTEK App ភ្ជាប់ដោយ Bluetooth ផងដែរ។

លក្ខណៈពិសេស៖

  • មុខងារ RECOND ដើម្បីស្ដារ និងជួសជុលគុណភាពអាគុយ
  • មុខងារ WAKE UP ដើម្បីសង្គ្រោះអាគុយ ជាពិសេសអាគុយដែលខ្សោយហាក់លែងដំណើរការ
  • អាចភ្ជាប់ CTEK APP បានជាមួយទូរសព្ទដៃដើម្បីតាមដានការសាក និង ប្តូរម៉ូដសាកផ្សេងៗ
  • អាចភ្ជាប់សាកទុកចោលក្នុងរយៈពេលយូរដោយសុវត្ថិភាព
  • រាងតូចងាយស្រួលដាក់តាមយានយន្ត
  • ចាប់សាកខុសប៉ូល មិនបែកផ្កាភ្លើង ឬឆក់ទេ
  • ការពារការទុស្សេ
  • សាកយូរយ៉ាងណាក៏មិនបណ្តាលឱ្យអាគុយប៉ោង ឬខូច

ធានាជូនរយ:ពេល 5 ឆ្នាំ

ផលិតផលពីប្រទេសស៊ុយអែត